មិនគួរចឹងសោះ!!! កម្មករម្នាក់ឡើងរុះរើស្បៃចេញពីផ្ទះល្វែង បែរជាធ្លា ក់ចុះមកក្រោម បាត់ បង់ជី វិតភ្លាមៗគួរអោយអាសូរណាស់
ភ្នំពេញ៖ ម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងត្បូងភ្លើងស្តុបទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ បុរសរងគ្រោះមានឈ្មោះ សុខ ទិត អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានឡើងទៅរុះរើស្បៃដែលបាំងព័ទ្ធការពារមិនឲ្យសម្ភារៈសំណង់ផ្សេងៗនៅទីនោះធ្លាក់ចុះមកក្រោមបង្កគ្រោះថ្នាក់ដល់អ្នកដទៃចេញ តាមបញ្ជារបស់មេកា ។ ប៉ុន្តែដោយសារតែផ្ទះនោះសង់កៀកនឹងខ្សែភ្លើង ហើយពេលដាក់រន្ទាឡើងជាប់នឹងបង្គោលភ្លើងថែមទៀតនោះ លុះពេលឡើងទៅក៏បានជាន់លើខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តបែក ជាផ្កាភ្លើងព្រាតៗធ្វើឱ្យឆក់បុរសជាកម្មកររូបនោះ ធ្លាក់ពីកម្ពស់៣ជាន់មកក្រោមធ្វើឱ្យបាត់បង់ជីវិតភ្លាមៗនៅ នឹង កន្លែងតែម្ដង។