ចូលរួមអបអរសាទរ!!! ថ្ងៃនេះកម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូ វីដ ១៩ ជាសះស្បើយចំនួន៦នាក់ និងគ្មានអ្នកឆ្លងថ្មីទេ
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១ សីហា ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៦នាក់ សរុបបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសមានចំនួន២៥៩នាក់ ស្មើនឹង៩៤,៨៧% ធៀបនឹងអ្នកឆ្លងទាំងអស់សរុបនៅក្នុងនោះមានស្ត្រីចំនួន៥៣នាក់ និងបុរស២០៦នាក់។អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរដ្ឋនិងឯកជនសរុប១៤នាក់ ក្នុងនោះនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ១២នាក់ស្រី១នាក់និងបុរស១១នាក់ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ២នាក់ជាបុរស។