រន្ធត់ណាស់!!! បើកទ្វារផ្ទះឃើញ ប្ដីនិងកូន៣នាក់ ស្លាប់ទាំងអស់…….

ភ្នំពេញ៖ ព័ត៌មានបឋម បានឱ្យដឹងថា មានមនុស្ស៤នាក់ បានស្លាប់ នៅក្នុ​ងបន្ទប់ផ្ទះជួ​ល បង្កការភ្ញា​ក់ផ្អើល​នៅវេលា ម៉ោង៩យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុ​ងផ្ទះជួល ផ្លូវ១០១៣ ភូមិឧក​ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អ្នកដែល​ស្លាប់ទាំង៤នាក់នោះ ម្នាក់ត្រូវជាឳពុក និង៣​នាក់ទៀត ត្រូវ​ជាកូនៗ ។ ឳពុកនោះមានឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ និងកូនៗទាំង៣ ដោយម្នាក់អាយុ៤ឆ្នាំ ភេទស្រី ម្នាក់អាយុ៦ឆ្នាំ ភេទស្រី និងម្​នាក់ទៀត ១៦ឆ្នាំ ភេទស្រី ។ប្រពន្ធឈ្មោះ ​សុខណាត ។