ពិតជាស្រស់ស្អាតខ្លាំង​ណាស់🇰🇭 ​! ចិញ្ចើម​ផ្លូវ​នៅ​ប្រាសាទអង្គរវត្ត​​ កែប្រែថ្មីមើលសឹងមិនស្គាល់

ទិដ្ឋភាពខាងលិចប្រាសាទអង្គរវត្តទាំងស្រុងកំពុងតែកែប្រែឱ្យកាន់តែមានសម្រស់ស្រស់ស្អាត​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ដែល​ខាន​ទៅ​ទស្សនា​យូរ​ មិនសឹងមិនស្គាល់ ថានៅអង្គរវត្តឡើយ។ ការងារ នេះដឹកនាំដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលការរុះរើសំណង់និងការកែលម្អសួនច្បារដាំស្មៅ ដាំផ្កាចម្រុះពណ៌ ដាំកូនឈើនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងតំបន់អង្គរ ការលើកតម្លៃផ្លូវបុរាណភ្នំបាខែង-រលួស ការរៀបចំកែលម្អត្រពាំងសេស ការរីកចម្រើននៃការជួសជុលស្ពានហាល និងការដ្ឋានមួយចំនួននៅក្នុងប្រាសាទអង្គរវត្តដែលកំពុងជួសជុលដោយអាជ្ញាធរជាតិអប្សរានិងអន្តរជាតិ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ការចុះពិនិត្យផ្ទាល់នៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ ក្នុងនោះដែរ ក៏ជាយន្តការមួយជំរុញនិងបង្កើនប្រសិទ្ធភាពការងារឱ្យដំណើរការដោយរលូននិងសម្រេចបានផលល្អប្រសើរ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority