កូរ៉េខាងជើង អាចនឹង បង្ហាញ មីស៊ីលបាលីស្ទិកអន្តរទ្វីប ប្រភេទថ្មី មុនការបោះឆ្នោតអាមេរិកមកដល់

យោងតាម របាយការណ៍ ថ្មីៗនេះ របស់ប្រព័ន្ធផ្សព្វផ្សាយ ទីក្រុងព្យុងយ៉ាង កូរ៉េខាងជើងអាចនឹងត្រៀមបង្ហាញនូវ ICBM ប្រភេទថ្មីមួយនៅក្នុងខែតុលា។ ទស្សនាវដ្តីកិច្ចការអន្តរជាតិ របស់ សហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃទី ២ ខែកញ្ញាថា ប្រទេសកូរ៉េខាងជើងអាចនឹងបង្ហាញ មីស៊ីលបាលីស្ទិកអន្តរទ្វីប ប្រភេទថ្មី ក្នុងពេលព្យុហយាត្រាយោធា នៅពីថ្ងៃទី ១០ ខែតុលា។

របាយការណ៍បានបន្ថែមទៀតថាមីស៊ីលបាលីស្ទិក រយៈចម្ងាយឆ្ងាយ ដែលជាសញ្ញានៃការផ្លាស់ប្តូរជំនាន់ថ្មី នៅក្នុងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង អាចបាញ់បានចម្ងាយឆ្ងាយ ជាង មីស៊ីលបាលីស្ទិក របស់ខ្លួននាពេលបច្ចុប្បន្នគឺកាំជ្រួច Hwasong-14 និង Hwasong-15 ។

ការព្យាករណ៍ កំពុងកើនឡើងនូវជ័យជម្នះ នៃគូប្រជែងរបស់លោក Trump គឺលោក Joe Biden អាចនឹងធ្វើឱ្យកូរ៉េខាងជើងខឹងសម្បារ ដែលអាចជំរុញឱ្យកូរ៉េខាងជើងមានសកម្មភាព។ លោក Joe Biden ធ្លាប់ជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះគោលនយោបាយ របស់លោក Trump ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន។

ប្រភព៖ KoreaTimes