សក់​ជ្រុះ​លែង​ជា​បញ្ហា​ទៀត​ហើយ!!! គ្រឿងផ្សំធម្មជាតិ​ អាច​ធ្វើ​ឲ្យសក់ដុះក្រាស់ឡើងវិញ​បាន….

សក់​ជ្រុះ​ច្រើន​ គឺជាបញ្ហាដែលធ្វើឲ្យអ្នកទាំងអស់គ្នាពិតបាកចិត្តដែលមិនងាយអាចបំបាត់បាន។ អ្វីដែលគួរឲ្យបារម្ភនោះ ប្រសិនបើអ្នកជ្រុះសក់រហូតដល់​ច្រើនជាង ៥០សរសៃ ​ក្នុង​១​ថ្ងៃ​ នោះនៅក្រោយ​រយៈពេល​ត្រឹមតែ ២ឆ្នាំទេ ក្បាលរបស់​អ្នក​នឹង​ទំពែកជាមិនខានឡើយ នេះមិនមែនជារឿងដែលត្រូវបង្អង់យូរនោះទេ។

តែសូមកុំបារម្ភទៀតអី ប្រើរូបមន្តពិសេសនេះសក់របស់អ្នកនឹងដុះក្រាស់ដូចដើមឡើងវិញ គ្រឿងផ្សំមានដូចជា៖

  1. គល់ស្លឹកគ្រៃ ៥គល់
  2. ជីនាងវងធម្មជាតិ ១បាច់
  3. ក្រូចឆ្មារធម្មជាតិ ១ផ្លែ។

របៀបធ្វើ៖

  • លាង​សម្អាត​ធាតុផ្សំ​ទាំងអស់ រួច​ដំគល់ស្លឹកគ្រៃឲ្យទក់ និងដំ​ជីនាងវង​ឲ្យ​បែកទក់
  • ដាក់​គល់ស្លឹកគ្រៃ​ស្ងោរ​ក្នុង​ទឹកប្រមាណ ២លីត្រ​បន្ទាប់មក​បង់​ជីនាងវង​ចូល
  • បន្ទាប់មកបន្ថយ​ភ្លើង និងស្ងោរ ​រម្ងាស់​គល់ស្លឹកគ្រៃ​ថែម ប្រមាណ១០នាទី​ទៀត ដាក់​ឆ្នាំង​ចុះ​សឹម​ច្របាច់​ទឹកក្រូចឆ្មារ និង​ដាក់​សំបក​ចូលផងដែរ។

វិធីប្រើប្រាស់៖

  • ដំបូង​អ្នក​ត្រូវ​ប្រើ​ទឹកក្តៅអ៊ុនៗ​លាង​សម្អាត​ជាតិខ្លាញ់ ធាតុកខ្វក់​លើ​សក់ បន្ទាប់មក​យក​ទឹក​គល់ស្លឹកគ្រៃ​ខាងលើ​មក​ស្រោច​ម៉ាស្សា​លើ​សក់ក្បាល​អ្នក ៤-៥ដង។
  • រង់ចាំ​រយៈពេល ១០នាទី​ដើម្បី​ឱ្យ​សារធាតុចិញ្ចឹម​ជ្រៀតចូល​ជ្រៅ​ទៅក្នុង​សរសៃសក់ បន្ទាប់មកអ្នក​អាច​លាងសម្អាត​នឹង​ទឹក។ ធ្វើជាប្រចាំ នឹងទទួលបានផងល្អ

 

បញ្ជាក់ ៖ នេះគ្រាន់តែជាវិធី ធម្មជាតិ ដែលអាចទទួលបានផងល្អ មិនមែន១០០%នោះទេ៕