ប្រុសៗមានដឹងអត់??? ប្រជ្រុយ ១០ កន្លែងពិសេសៗ លើរាងកាយមនុស្សស្រី អាចបង្ហាញពីអត្តចរិត និង…….

តើអ្នកមានធ្លាប់លឺចាសស់ៗ​និ​យាយថាយ៉ាងម៉េ​ច​​​ពីប្រជ្រុយ​នៅលើខខ្លួ​ន​ដែរ​អត់? តាមពិត ប្រជ្រុយដែលដុះនៅ​កន្លែងនីមួយៗលើខ្លួនយើងសុទ្ធតែមាន អត្ថន័យរបស់វា។ បើតាមអប្បិយជំនឿ មានប្រជ្រុយខ្លះ​ជាប្រជ្រុយសំណាង ហើយខ្លះទៀតជាប្រជ្រុយអត់សំណាង បានត្រឹមតែរស់មា​ន​ជីវភាពធម្មតា មិន​មានសម្ភារៈប្រើប្រាស់ហ៊ឺ​ហាទំនើបៗ ឬមានសេដ្ឋកិច្ចគ្រួសារមិនល្អដូចគេ។

បើតាមគ្រូ​ទាយល្បីម្នាក់បាន​ទម្លាយរឿងប្រជ្រុយសំងា​ត់នេះប្រាប់ឲ្យដឹងថា អ្នកដែលមា​នសំណា​ងនឹងក្លាយជាអ្នកមាន សេដ្ឋី ឬឧកញ៉ា នៅពេលថ្ងៃអនាគតនោះ គឺមនុស្សដែលមានប្រជ្រុយលាភ​នៅលើរាងកាយ ហើយប្រជ្រុយនៅលើខ្លួនប្រា​ណអាចបញ្ជាក់ពីអត្តចរិត សតិបញ្ញា និងចំណុចលេចធ្លោរបស់មនុស្ស ។

ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលបង្ហាញពីអត្តចរិតនិងលាភសំណាងរបស់មនុស្សដែលមានប្រជ្រុយនៅលើខ្លួនប្រាណ ៖

ទី១-ប្រជ្រុយនៅលើថ្ពាល់ស្តាំ ឬឆ្វេង ៖ តាមក្បួនបានប្រាប់អាយដឹងថា គឺជាមនុស្សគួរជាទី​គោរពរាប់អានជាទីបំផុត មនុស្សនេះមា​នចិត្តស្មោះត្រង់ និង ចូលចិត្តណែនាំគេឯងអោយ​ដោយផ្លូវល្អតាមខ្លួន ។ ថ្ងៃមុខគេសាកសមនឹងក្លាយជាអ្នកមានទ្រព្យ ឬក៏ សាស្រ្តាចារ្យប្រចាំស្ថាប័នល្បីៗ ។

ទី២-ប្រជ្រុយនៅលើរឹមមាត់ឆ្វេង ឬស្តាំ ៖ តាមក្បួនតម្រា បានប្រាប់​អោយដឹងថាបុគ្គលនេះ ពូកែវោហា និង មានប្រាជ្ញាខ្ពស់ក្នុ​ងការដោះស្រាយបញ្ហា​ចំពោះមុខជានិច្ច ។ ថ្ងៃអនាគតមនុស្ស​នេះមិនក្រឡើង ហើយថែមមានយសស័ក្តធំដុំទៀតផង ។

ទី៣ -ប្រជ្រុយដុះ នៅខាងក្រោមគូទ​រា​ងធំប៉ុនកូនដៃ ដែលបញ្ជាក់ថាថ្ងៃ​អនាគតនឹងអាចក្លាយ​ជាមន្ត្រីជាន់ខ្ពស់ កិត្តិយស ឧត្តុង្គឧត្ដម ឬអាចជាអ្នកមាន ជាសេដ្ឋីដែល​សព្វថ្ងៃគេហៅថាឧកញ៉ា។

ទី៤ -ប្រជ្រុយនៅត្រង់ផ្ចិត ៖ តាមក្បួនតម្រាប​ញ្ជាក់ថាជា​មនុស្សមានទឹកចិត្តស្រ​ទន់ឧស្សាហ៍ព្យាយា​មលើ​ការងារ មិនខ្ជិលច្រអូស ។ បើចំពោះស្ត្រីវិញ ប្រសិនបើបុរស​ណាបាននា​ងជាគូស្រករ នឹងជួយបង្កើនជីវភាពឱ្យចម្រុងចម្រើន ជាម្តាយដ៏ល្អរបស់កូន មានបញ្ញា​ឆ្លាតវៃ និងជាមនុស្សធ្វើឱ្យក្រុម​គ្រួសារមានលាភសំណាងហូរចូលរាល់ថ្ងៃ ។
ទី៥- ប្រជ្រុយ ដែលមាននៅលើអាអូនតូច ប៉ុន្តែប្រជ្រុយគ្រាន់តែស្រឡាញ់ស្រីអត់ជាប់លាប់ទេ ​នៅពេលបានគេងជាងមួយគ្នាហើយ គឺតែងតែឆាប់ណាយចិត្ត ហើយទៅរកអ្នកថ្មីទៀត។ ចំពោះស្រីវិញគឺស្វា​ក់នឹងប្រុសៗណាស់ហើយអាចឈានដល់ផិតប្តីក៏មាន។
ទី៦- គឺប្រជ្រុយបាតជើង ក៏ជាប្រជ្រុយនាំសំណាងដែរ នៅថ្ងៃអនាគត អាចចេញទៅ​ក្រៅ​ប្រទេស ជំនួញដូរតែ​ងបានសម្រេច ហើយថែមទាំងអាចមានប្តី​ប្រពន្ធឆ្លងប្រទេសទៀតផងក៏មាន។
ទី៧-ប្រជ្រុយនៅ​លើសុដន់ខាងឆ្វេង ៖ តាមក្បួនតម្រាឱ្យដឹងថា ជានារីស្រឡាញ់ភាព​ស្ងប់ស្ងាត់ មិនសូវដើរកម្សាន្ត ឬអង្គុយនិយាយដើមគេទេ(ដាក់គូទដាក់មាត់) ។ នាងជាមនុស្ស​មានស​តិសម្បជញ្ញៈល្អ ចេះត្រិះរិះពិចារណានិងនាំលាភសំ​ណាងជារឿយៗ រស់នៅប្រកបដោយសេចក្តីសុខ ប៉ុន្តែបុរ​សដែលស័ក្តិសមនឹ​ងនាងត្រូ​​វមានចំណេះដឹងខ្ពស់ មានទ្រព្យសម្បត្តិស្តុ​កស្តម្ភ ការងារល្អចាត់​ទុកថា គឺជាសំណា​ង​មួយដែលពួកគេមាននិស្ស័យនឹងគ្នា ។