ក្នុងឆ្នាំនេះប្រទេសចិន មានប្រជាជន ចំនួន២១៩នាក់បានស្លាប់ ដោយសារទឹកជំនន់……
បើតាម គេហទំព័រ CGTN បានចុះផ្សាយថា មនុស្សសរុបចំនួន ២១៩នាក់បានស្លាប់ឬកំពុងបាត់ខ្លួន ចំណែកជាង ៦៣,៤ លាននាក់ផ្សេងទៀត ត្រូវទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងប្រទេសចិននៅឆ្នាំនេះ។ចំនួនអ្នកស្លាប់និងរបួស គឺតិចជាង ៥៤.៨ភាគរយ បើប្រៀបធៀបទៅនឹងចំនួនមធ្យមកាលពី ៥ឆ្នាំមុន។ ហើយទឹកជំនន់នៅឆ្នាំនេះ ក៏បានបង្កការខាតបង់ដល់សេដ្ឋកិច្ចជាតិ ដែលគិតជាទឹកប្រាក់សរុប ប្រមាណ ២៥.៧៨ពាន់លានដុល្លារអាមេរិក ចំណែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវរងការខូចខាត ដោយបូករួមទាំងផ្ទះសម្បែងចំនួន ៥៤,០០០ខ្នងបានបាក់រលំ។