ក្តៅៗ!!! ប្អូនប្រុស របស់លោកដូណាល់ត្រាំ(ប្រធានាធិបតី អាមេរិច) បានស្លា ប់នៅអាយុ ៧១ ឆ្នាំ

លោកប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្អូនប្រុសរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំគឺលោក រ៉ូបឺត ត្រាំ ដែលជាអ្នកជំនួញល្បីឈ្មោះបានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងញូវយ៉ក នៅអាយុ ៧១ ឆ្នាំ។

ប្រធានាធិបតីបានទៅសួរសុខទុក្ខប្អូនប្រុសរបស់គាត់នៅមន្ទីរពេទ្យទីក្រុងញូវយ៉កកាលពីថ្ងៃសុក្របន្ទាប់ពីមន្រ្តីសេតវិមានបាននិយាយថាគាត់(រ៉ូបឺត ត្រាំ )បានធ្លាក់ខ្លួនឈឺធ្ងន់។ ក្រុមមន្រ្តីមិនបានបញ្ចេញមូលហេតុនៃការស្លាប់ភ្លាមៗទេ។

ប្រភព៖ SCMP